ភិក្ខុ​នោះ​ ​មានស្មារតី​ដកដង្ហើម​ចេញ​ ​មានស្មារតី​ដកដង្ហើម​ចូល​។​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​ ​កាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​វែង​។​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​ខ្លី​ ​កាល​ដកដង្ហើម​ចូល​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​ខ្លី​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ដកដង្ហើម​ចេញ​ទាំងពួង​ ​និង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ដកដង្ហើម​ចូល​ទាំងពួង​ ​និង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​កាយសង្ខារ​ ​គឺ​ដង្ហើមចេញ​ចូល​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​កាយសង្ខារ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​បីតិ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​បីតិ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​សុខ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​សុខ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្តសង្ខារ​ ​គឺ​វេទនាខន្ធ​ ​និង​សញ្ញាខន្ធ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្តសង្ខារ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​(​ដែល​គ្រោតគ្រាត​)​ ​នឹង​ដកដង្ហើម​ចេញ​ ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់