ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​ជា​គ្រឿង​កំណត់​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​វេទនា​ទាំងឡាយ​ ​តថាគត​ ​ពោល​ចំពោះតែ​វេទនា​ណាមួយ​ ​គឺ​វេទនា​ ​ដែល​ដកដង្ហើម​ចេញចូល​ ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​សម្រេចប្រយោជន៍​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឈ្មោះថា​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​ជា​គ្រឿង​កំណត់​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ក្នុង​សម័យ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ ​នឹង​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​នឹង​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អាត្មាអញ​ ​តាំងចិត្ត​ឲ្យ​ស្មើ​ ​ក្នុង​អារម្មណ៍​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​តាំងចិត្ត​ឲ្យ​ស្មើ​ ​ក្នុង​អារម្មណ៍​ ​នឹង​ដកដង្ហើម​ចូល
ថយ | ទំព័រទី ៣៦៤ | បន្ទាប់