មានស្មារតី​ ​ជា​គ្រឿង​កំណត់​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​បាន​ ​ក្នុង​សម័យ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចម្រើន​យ៉ាងនេះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ញុំាង​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​
 [​២៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ដែល​បុគ្គល​បាន​ចម្រើន​ដូចម្តេច​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ដូចម្តេច​ ​ទើប​ញុំាង​ពោជ្ឈង្គៈ​ទាំង៧​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​ជា​គ្រឿង​កំណត់​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​ ​ក្នុង​សម័យ​នោះ​ ​ស្មារតី​ដែល​ភិក្ខុ​នោះ​តំ​កល់​ខ្ជាប់​ហើយ​ ​ក៏​មិនបាន​វង្វេង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ស្មារតី​ដែល​ភិ​ក្ខុ​តំ​កល់​ខ្ជាប់​ហើយ​ ​មិនបាន​វង្វេង​ ​ក្នុង​សម័យ​នោះ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ស្មារតី​ដូច្នោះ​ ​ក៏​ជ្រើសរើស​ ​ត្រិះរិះ​ ​ដល់​នូវ​កិរិយា​ល្បង​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់