ក្នុង​សម័យ​នោះ​ ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​កាយ​របស់​ភិក្ខុ​ ​ដែល​មានចិត្ត​ប្រកបដោយ​បីតិ​ ​ក៏​ស្ងប់ស្ងាត់​ ​ទាំង​ចិត្ត​ ​ក៏​ស្ងប់ស្ងាត់​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​បើ​កាយ​របស់​ភិក្ខុ​មានចិត្ត​ប្រកបដោយ​បីតិ​ស្ងប់ស្ងាត់​ ​ទាំង​ចិត្ត​សោត​ ​ក៏​ស្ងប់ស្ងាត់​ហើយ​ ​ក្នុង​សម័យ​នោះ​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំ​រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​ចិត្ត​របស់​ភិក្ខុ​ ​ដែល​មាន​កាយ​ស្ងប់ស្ងាត់​ ​ទាំង​មាន​សេចក្តី​សុខ​ ​ក៏​តាំងនៅ​ខ្ជាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ចិត្ត​របស់​ភិក្ខុ​ដែល​មាន​កាយ​ស្ងប់ស្ងាត់​ ​ទាំង​មាន​សេចក្តី​សុខ​ ​តាំងនៅ​ខ្ជាប់​ហើយ​ ​ក្នុង​សម័យ​នោះ​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ដែល​តាំងនៅ​ខ្ជាប់​ដូច្នោះ​ ​ឲ្យ​ព្រងើយកន្តើយ​ ​ដោយ​ស្រួល​។​ ​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់