ក៏​ស្រាប់តែ​ធារទឹក​ត្រជាក់​ជោរ​ឡើង​ ​អំពី​អន្លង់​ទឹក​នោះ​ ​ហើយ​ញុំាង​អន្លង់​ទឹក​នោះ​ឯង​ ​ឲ្យ​ជោកជាំ​ ​ឲ្យ​ពោរពេញ​ ​ឲ្យ​បរិបូណ៌​ ​ឲ្យ​ហូរហៀរ​ ​ដោយ​ទឹក​ត្រជាក់​ ​(​នោះ​)​ ​ឯកទេស​បន្តិចបន្តួច​ ​នៃ​អន្លង់​ទឹក​ទាំងអស់​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយ​ទឹក​ត្រជាក់​ ​មិន​មាន​ឡើយ​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិ​ក្ខុញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ជោកជាំ​ ​ឲ្យ​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​ឯកទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​មិន​មាន​ឡើយ​ ​ក៏​យ៉ាង​ដូច្នោះឯង​។​ ​កាល​ភិក្ខុ​នោះ​ ​មិន​ប្រមាទ​យ៉ាងនេះ​ហើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។​
 [​៣០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​។​បេ​។​ ​ក៏បាន​ដល់​តតិយជ្ឈាន​។​ ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់