គួរ​នឹង​បាន​នូវ​ចន្លោះ​លើ​គំនរ​ដី​ជ្រាយ​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​មារ​តែង​បាន​នូវ​ចន្លោះ​របស់​ភិក្ខុ​នោះ​ ​មារ​តែង​បាន​អារម្មណ៍​ ​របស់​ភិក្ខុ​នោះ​ ​ដូច្នោះឯង​។​ ​
 [​៣០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ឈើស្ងួត​ក្រៀម​។​ ​វេលា​នោះ​ ​មាន​បុរស​មក​នាំ​យក​ឈើ​ពំនួត​ខាងលើ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ញុំាង​ភ្លើង​ឲ្យ​កើតឡើង​ ​អាត្មាអញ​ ​នឹង​ធ្វើ​តេជោធាតុ​ ​(​ឲ្យ​កើតឡើង​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុរស​នោះ​ ​នាំ​យក​ឈើ​ពំនួត​ខាងលើ​ ​មក​ពួត​នឹង​ឈើស្ងួត​ក្រៀម​ឯណោះ​ ​ឲ្យ​កើតជា​ភ្លើង​ឡើង​ ​ធ្វើឲ្យ​ទៅជា​តេជោធាតុ​ ​បាន​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ធ្វើ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​នេះ​ ​មាន​ឧបមេយ្យ​ដូច​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​មារ​តែង​បាន​នូវ​ចន្លោះ​ ​របស់​ភិក្ខុ​នោះ​ ​មារ​តែង​បាន​នូវ​អារម្មណ៍​របស់​ភិក្ខុ​នោះ​។​
ថយ | ទំព័រទី ៣៩២ | បន្ទាប់