ឯ​ភ័យ​ ​និង​សេចក្តី​ខ្លាច​ ​គ្រប​សង្កត់​ភិក្ខុ​នោះ​ពុំបានឡើយ​ ​ភិក្ខុ​នោះ​ ​តែង​គ្រប​សង្កត់​នូវ​ភ័យ​ ​និង​សេចក្តី​ខ្លាច​ ​ដែល​កើត​ហើយ១​។​ ​ជា​អ្នក​អត់ធ្មត់​ ​ចំពោះ​ត្រជាក់​ ​កំ​ដៅ​ ​សេចក្តី​ឃ្លាន​ ​ស្រេក​ ​ចំ​ពោះ​សម្ផ័​ស្ស​នៃ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ទាំងឡាយ​ ​ជា​អ្នក​អត់ធ្មត់​ ​ចំពោះ​គន្លង​ពាក្យ​ ​ដែលគេ​ពោល​អាក្រក់​ ​ដែល​មក​អាក្រក់​ ​ចំពោះ​ទុក្ខវេទនា​ទាំងឡាយ​ ​ដែល​កើត​ហើយ​ ​ដែល​មាន​ក្នុង​សរីរៈ​ ​ជា​វេទនា​ដ៏​ខ្លាំងក្លា​ ​ក្រហល់ក្រហាយ​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​ដែល​អាច​នាំ​ជីវិត​ចេញ​បាន១​។​ ​ភិក្ខុ​នោះ​ ​បាន​ដូចសេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ខុសវេលា​នូវ​ឈាន​ ​ទាំង៤​ ​ដែល​ប្រកបដោយ​ចិត្ត​ដ៏​ឧត្តម​ ​ហើយ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន១​។​ ​ភិក្ខុ​នោះ​ ​តែង​បាន​នូវ​ការ​តាក់តែង​ ​សំដែងឫទ្ធិ​បាន​ច្រើនប្រការ​ ​គឺ​កាយ​តែមួយ​ ​ធ្វើឲ្យ​ទៅជា​កាយ​ច្រើន​ក៏បាន​ ​ឬ​កាយ​ច្រើន​ ​ធ្វើឲ្យ​ត្រឡប់ទៅ​ជា​កាយ​តែមួយ​ក៏បាន​ ​នៅក្នុង​ទី​កំបាំង​ ​ដើរទៅ​ក្នុង​ទីវាល​ក៏បាន​។​បេ​។​ ​ញុំាង​អំណាច​កាយ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​រហូតដល់​ព្រហ្មលោក​ ​ក៏បាន១​។​ ​ភិក្ខុ​នោះ​ ​មាន​ត្រចៀក​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ត្រចៀក​មនុស្ស​ធម្មតា​ ​រមែង​ឮ​សំឡេង​ពីរ​ប្រការ​ ​គឺ​សំឡេង​ទិព្វ​ ​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់