[​២៤​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ ​ផ្ចង់​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​។​ ​ភិក្ខុ​នោះ​ ​រលឹក​ឃើញ​នូវ​ខន្ធ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ប្រការ​ ​រលឹក​ឃើញ​នូវ​ខន្ធ​នោះ​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​រលឹក​ឃើញ១ជាតិ​ ​២ជាតិ​ ​៣ជាតិ​ ​៤ជាតិ​ ​៥ជាតិ​ ​១០ជាតិ​ ​២០ជាតិ​ ​៣០ជាតិ​ ​៤០ជាតិ​ ​៥០ជាតិ​ ​១០០ជាតិ​ ​១ពាន់​ជាតិ​ ​១សែន​ជាតិ​ក៏បាន​ ​រលឹក​ឃើញ​នូវ​សំ​វដ្ត​កប្ប​ជាច្រើន​ក៏បាន​ ​នូវ​វិ​វដ្ត​កប្ប​ជាច្រើន​ក៏បាន​ ​សំ​វដ្ត​វិ​វដ្ត​កប្ប​ជាច្រើន​ក៏បាន​ ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ក៏បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​កាលដែល​អាត្មាអញ​ទៅ​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ
ថយ | ទំព័រទី ៤៤ | បន្ទាប់