[​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​ជាស​ភាវៈ​ទៀង​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បើ​វៀរចាក​សទ្ធា​ ​គឺ​ការ​ជឿ​ ​វៀរចាក​រុ​ចិ​ ​គឺ​សេចក្តី​គាប់ចិត្ត​ ​វៀរ​ចា​ក​អនុ​ស្ស​វៈ​ ​គឺ​ការ​ឮ​តៗ​គ្នា​ ​វៀរចាក​អា​កា​របរិ​វិតក្កៈ​ ​គឺ​សេចក្តី​ត្រិះរិះ​តាម​អាការ​ ​វៀរចាក​ទិដ្ឋិ​និ​ជ្ឈាន​ក្ខន្តិ​ ​គឺ​ការ​ពេញចិត្ត​ ​ថាត្រូវ​គ្នា​ ​នឹង​លទ្ធិ​របស់​ខ្លួន​ ​(​នោះ​)​ ​ញាណ​ ​នឹង​បរិសុទ្ធ​ផូរផង់​ ​ប្រាកដ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​កាលបើ​ញាណ​បរិសុទ្ធ​ផូរផង់​ ​ប្រាកដ​មិន​មាន​ហើយ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​ញុំាង​ចំណែក​ ​នៃ​ញាណ​ប៉ុណ្ណោះ​ឯង​ ​ឲ្យ​ផូរផង់​ក្នុង​ទិដ្ឋិ​នោះ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ឯង​ ​តថាគត​ពោល​ថា​ ​ជា​ឧបាទាន​ ​របស់​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​។​ ​ទិដ្ឋិ​នោះ​ ​ជា​សង្ខតធម៌​ ​ដ៏​គ្រោតគ្រាត​នៅឡើយ​ ​ចំណែកខាង​ការ​រលត់​សង្ខារ​ទាំងឡាយ​មាន​ពិត​ ​ព្រះនិព្វាន​ ​ក៏​មាន​ពិត​ ​លុះ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ដូច្នេះហើយ​ ​ជា​អ្នក​ឃើញ​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ទិដ្ឋិ​នោះ​ ​កន្លង​នូវ​ទិដ្ឋិ​នោះ​។
ថយ | ទំព័រទី ៦៨ | បន្ទាប់