ទាំង​អាត្មាអញ​ ​ក៏​អាច​ញុំាង​បុគ្គល​នុ៎ះ​ ​ឲ្យ​ចេញ​ចាក​អកុសលធម៌​ ​ឲ្យ​តាំងនៅ​ក្នុង​កុសលធម៌​បាន​ ​ឯ​សេចក្តី​អាក់អន់​ ​របស់​បុគ្គល​ដទៃ​នុ៎ះ​ ​គ្រាន់តែ​ជា​ការ​បន្តិចបន្តួច​ ​ទោះបី​ត្រឡប់ទៅ​ជាធំដុំ​វិញ​ ​អាត្មាអញ​នោះ​ ​ក៏អាច​ឲ្យ​បុគ្គល​នុ៎ះ​ ​ចេញ​ចាក​អកុសលធម៌​ ​ឲ្យ​តាំងនៅ​ក្នុង​កុសលធម៌​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​ពិនិត្យ​ឃើញ​យ៉ាងនេះ​ ​ទើប​គួរ​និយាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែបើ​អ្នក​ទាំងឡាយ​ ​ពិនិត្យ​ឃើញ​ ​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​នឹង​មាន​សេចក្តី​លំបាក​ ​បុគ្គល​ដទៃ​ ​មិន​មាន​សេចក្តី​អាក់អន់​ ​ព្រោះថា​ ​បុគ្គល​ដទៃ​ ​ជា​អ្នក​មិន​ក្រោធ​ ​ជា​អ្នក​មិន​ចងពៀរ​ ​ជា​អ្នក​មិន​មាន​ទិដ្ឋិ​មាំ​ ​ជា​អ្នក​លះបង់​បាន​ងាយ​ ​ទាំង​អាត្មាអញ​ ​ក៏​អាច​ញុំាង​បុគ្គល​នុ៎ះ​ ​ឲ្យ​ចេញ​ចាក​អកុសលធម៌​ ​ឲ្យ​តាំងនៅ​ក្នុង​កុសលធម៌​បាន​ ​ឯ​សេចក្តី​លំបាក​ ​របស់​អាត្មាអញ​នុ៎ះ​ ​គ្រាន់តែ​ជា​ការ​បន្តិចបន្តួច​ ​ទោះបី​ត្រឡប់ទៅ​ជា​ការ​ធំដុំ​វិញ​ ​អាត្មាអញ​ ​ក៏​អាច​ញុំាង​បុគ្គល​នុ៎ះ​ ​ឲ្យ​ចេញ​ចាក​អកុសលធម៌​ ​ឲ្យ​តាំងនៅ​ក្នុង​កុសលធម៌​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​ពិនិត្យ​ឃើញ​យ៉ាងនេះ​ ​ទើប​គួរ​និយាយ​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់