[​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​អ្នក​ទាំងឡាយ​នោះ​ ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​កំពុង​សិក្សា​ ​តែ​វចីសង្ខារ​ ​ការ​លើកខ្លួន​ ​ដោយ​ទិដ្ឋិ​ ​ការបៀតបៀន​គ្នា​ ​ដោយចិត្ត​ ​ការ​មិន​ត្រេកអរ​ ​ការ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​គប្បី​កើតឡើង​ ​ដល់គ្នា​នឹងគ្នា​។​ ​បណ្តា​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​បក្ខពួក​ជាមួយគ្នា​ ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​ឃើញ​ភិក្ខុ​ណា​ ​ថា​ជា​អ្នក​ប្រដៅ​ងាយ​ជាងគេ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​កំពុង​សិក្សា​ ​តែ​វចីសង្ខារ​ ​ការ​លើកខ្លួន​ ​ដោយ​ទិដ្ឋិ​ ​ការបៀតបៀន​ដោយចិត្ត​ ​ការ​មិន​ត្រេកអរ​ ​ការ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​កើតឡើង​ ​ដល់គ្នា​នឹងគ្នា​ ​កាលបើ​សមណៈ​ ​(​អ្នក​ស្ងប់​)​ ​ជ្រាប​ហេតុ​នោះ​ ​នឹង​គប្បី​តិះដៀល​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​នឹង​ពោល​ដោយ​ប្រពៃ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់