ជា​ថូ​បៈ​បែកធ្លាយ​ ​មិនមែន​ជាទី​ពំនាក់​ឡើយ​។​ ​កាល​ចុន្ទ​សមណុទ្ទេស​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​និយាយ​នឹង​ចុន្ទ​សមណុទ្ទេស​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ចុន្ទៈ​ ​ពាក្យ​នេះ​ ​ជា​ពាក្យ​មាន​មូល​ ​គួរ​នឹង​ទៅ​គាល់​ព្រះមានព្រះភាគ​ណាស់​ ​ម្នាល​អាវុសោ​ចុន្ទៈ​ ​មក​ ​យើង​នឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​នឹង​ក្រាបបង្គំទូល​សេចក្តី​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ចុន្ទ​សមណុទ្ទេស​ ​ក៏​ទទួលពាក្យ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ព្រះករុណា​ ​លោកម្ចាស់​។​
 [​៥៣​]​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​និង​ចុន្ទ​សមណុទ្ទេស​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុន្ទ​សមណុទ្ទេស​នេះឯង​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​និ​គ​ណ្ឋ​នាដ​បុត្រ​ ​ទើបតែនឹង​ធ្វើ​មរណកាល​ ​ក្នុង​ដែន​បា​វា​ ​ព្រោះ​កាលកិរិយា​ ​របស់​និ​គ​ណ្ឋ​នាដ​បុត្រ​នោះ​ ​ពួក​និគ្រន្ថ​ ​ក៏​បែកបាក់​គ្នា​ជា​ពីរ​ពួក​ ​កើតទៅជា​ប្រកួត​ប្រកាន់​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់