[​៨០​]​ ​ម្នាល​ភូមិ​ជៈ​ ​ពុំ​នោះ​សោត​ ​ដូច​បុរស​ដែល​ត្រូវការ​ដោយ​ទឹកដោះខាប់​ ​ស្វែងរក​ទឹកដោះខាប់​ ​ត្រាច់​ទៅកាន់​ទី​ស្វែងរក​ទឹកដោះខាប់​ ​ហើយ​យក​ទឹក​ ​មក​ស្រោច​លើ​ភក់​ហើយ​វិត​ ​ដោយ​ឈើ​សម្រាប់​វិត​ ​បើទុកជា​ធ្វើ​នូវ​បំណង​ ​ហើយ​យក​ទឹក​មក​ស្រោច​លើ​ភក់​ហើយ​វិត​ ​ដោយ​ឈើ​សម្រាប់​វិត​ ​ក៏​មិន​គួរ​ដើម្បី​បាន​នូវ​ទឹកដោះខាប់​ឡើយ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​.​.​.​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​.​.​.​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​យក​ទឹក​ ​មក​ស្រោច​លើ​ភក់​ហើយ​វិត​ ​ដោយ​ឈើ​សម្រាប់​វិត​ ​ក៏​មិន​គួរ​ដើម្បី​បាន​ ​នូវ​ទឹកដោះខាប់​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​គ្មានទំនង​ ​ដែល​គួរឲ្យ​បាន​ទឹកដោះខាប់​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភូមិ​ជៈ​ ​មាន​ឧបមេយ្យ​ ​ដូចយ៉ាង​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​ទិដ្ឋិ​ខុស​។​បេ​។​ ​មាន​សមាធិ​ខុស​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បើទុកជា​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ឡើយ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​.​.​.​ ​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​
ថយ | ទំព័រទី ១០០ | បន្ទាប់