[៨៦] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយភ្លើង ស្វែងរកភ្លើង ត្រាច់ទៅកាន់ទីស្វែងរកភ្លើង ហើយកាន់យកឈើពំនួតខាងលើ ទៅពួតនឹងឈើស្ងួតខ្សោះ ក៏គួរដើម្បីបាននូវភ្លើង បើទុកជាធ្វើនូវបំណង... បើទុកជាមិនធ្វើនូវបំណង...បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ... បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកឈើពំនួតខាងលើ ទៅពួតនឹងឈើស្ងួតខ្សោះ ក៏គួរដើម្បីបាននូវភ្លើងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវភ្លើង សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ មានសេចក្តីត្រិះរិះត្រូវ។បេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរ