អ្នកចូរបំភ្លឺ នូវសេចក្តីនោះ ក្នុងប្រស្នានុ៎ះមកមើល បើអ្នក (សំដែង) នឹងមិនមានសេចក្តីខុសភ្លាត់ ក្នុងប្រស្នានេះឡើយ។ បពិត្រលោកដ៏ចម្រើន ខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា អប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។
[៩០] ម្នាលគហបតី អប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ម្នាលគហបតី សេចក្តីនោះ អ្នកគប្បីដឹង ដោយបរិយាយនេះចុះ ថា តាមពិត ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ម្នាលគហបតី អប្បមាណចេតោវិមុត្តិ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ ដូចគ្នា សូម្បីក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនឯង ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង។