មានចិត្តប្រកបដោយករុណា... មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ ដូចគ្នា សូម្បីក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ជាអ្នកមានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនឯង ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ម្នាលគហបតី នេះហៅថា អប្បមាណចេតោវិមុត្តិ ។
[៩១] ម្នាលគហបតី ចុះមហគ្គតចេតោវិមុត្តិ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល១(១) ជាកំណត់ ថាជាទីមហគ្គតៈ គឺទីដែលត្រូវយកចិត្តទុកដាក់ ម្នាលគហបតី នេះលោកហៅថា មហគ្គតចេតោវិមុត្តិ ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី

(១) ក្នុងវេលាថ្ងៃត្រង់ ម្លប់ដើមឈើ មានកំណត់ជុំវិញត្រឹមណា ទីត្រឹមនោះ ហៅថារុក្ខមូល១ យោគីកំណត់រុក្ខមូល១នោះ ដោយកសិណនិមិត្តហើយ ពិចារណាត្រាតែកើតមហគ្គតជ្ឈានឡើង ក្នុងកសិណនិមិត្តនោះ។ ឯមហគ្គតជ្ឈាន គឺរូបាវចរជ្ឈាន និងអរូបាវចរជ្ឈាន