បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួ​ក​បរិសុទ្ធា​ភ​ទេវតា​(​១​)​ ​។​ ​ម្នាល​គហបតី​ ​កិរិយា​កើត​ក្នុង​ភព​ ​មាន៤យ៉ាងនេះ​ឯង​។​
 [​៩៣​]​ ​ម្នាល​គហបតី​ ​មាន​សម័យ​ដែល​ពួក​ទេវតា​ប្រជុំ​គ្នា​ ​ក្នុង​ទីមួយ​ ​ឯ​ពួក​ទេវតា​ ​ដែល​ប្រជុំ​គ្នា​ ​ក្នុង​ទីមួយ​នោះ​ ​ប្រាកដជា​មាន​សម្បុរ​ផ្សេងគ្នា​ ​តែ​មិនមែន​មាន​ពន្លឺ​ផ្សេងគ្នា​ទេ​។​ ​ម្នាល​គហបតី​ ​ដូច​បុរស​ ​
​(​១​)​ ​ទេវតា​មាន​ពន្លឺ​ថ្លា​។​ ​ពួ​ក​បរិត្តា​ភ​ទេវតា​ ​(​ទេវតា​មាន​ពន្លឺ​តិច​)​ ​មាន​ពន្លឺ​ស្រអាប់​ខ្លះ​ ​មាន​ពន្លឺ​ថ្លា​ខ្លះ​ ​យោគី​ណា​ ​ធ្វើ​បរិកម្ម​ ​ក្នុង​កសិណ​ប្រមាណ​ប៉ុន​ចង្អេរ​ក្តី​ ​ប៉ុន​ផ្តិល​ក្តី​ ​ហើយ​ញ៉ាំង​សមាបត្តិ​ ​ឲ្យ​កើត​បាន​ស្ទាត់ជំនាញ​ ​ដោយ​អាការ​ ​ទាំង៥​ ​តែ​មិន​បរិសុទ្ធ​ចាក​បច្ច​និក​ធម៌​ ​(​ធម៌​ជាស​ត្រូវ​)​ ​យោគី​នោះ​ ​ប្រើប្រាស់​សមាបត្តិ​ ​ដែល​ថយកម្លាំង​ ​ឋិតនៅ​ក្នុង​ឈាន​ ​ដែល​មិន​ស្ទាត់ស្ទាញ​ ​លុះ​ធ្វើ​មរណៈ​កាល​ទៅ​ ​ក៏​ទៅ​កើត​ជា​បរិត្តា​ភ​ទេវតា​ ​ពន្លឺ​របស់​ទេវតា​នោះ​ ​តិច​ផង​ ​ស្រអាប់​ផង​។​ ​យោគី​ណា​ ​ស្ទាត់ស្ទាញ​ ​ដោយ​អាការ​ ​ទាំង៥​ ​ហើយ​បរិសុទ្ធ​ចាក​បច្ច​និក​ធម៌​ ​ប្រើប្រាស់​សមាបត្តិ​ដ៏​បរិសុទ្ធ​ ​ឋិតនៅ​ក្នុង​ឈាន​ ​ដែល​ស្ទាត់ស្ទាញ​ ​លុះ​ធ្វើ​មរណកាល​ទៅ​ ​ក៏​ទៅ​កើត​ជា​បរិត្តា​ភ​ទេវតា​ ​ពន្លឺ​របស់​ទេវតា​នោះ​ ​តិច​ ​តែ​ថ្លា​។​ ​អប្ប​មា​ណា​ភ​ទេវតា​ ​(​ទេវតា​មាន​ពន្លឺ​ប្រមាណ​មិនបាន​)​ ​មាន​ពន្លឺ​ស្រអាប់១ពួក​ ​មាន​ពន្លឺ​ថ្លា១ពួក​ ​សេចក្តី​ដូចគ្នានឹង​ខាងដើម​ ​ប្លែក​គ្នា​តែ​ត្រង់​ធ្វើ​បរិកម្ម​ ​ក្នុង​កសិណ​ ​ដែល​ធំ​ទូលាយ​ប្រមាណ​មិនបាន​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់