[​១១១​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ចូល​ទៅកាន់​ក្រុង​កោ​សម្ពី​ ​ដើម្បី​បិណ្ឌ​បាត្រ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅ​ក្នុង​ក្រុង​កោ​សម្ពី​ ​ដើម្បី​បិណ្ឌ​បាត្រ​ ​ត្រឡប់​អំពី​បិណ្ឌ​បាត្រ​ ​ក្នុង​បច្ឆាភត្ត​ហើយ​ ​ទ្រង់​ឲ្យ​រៀបចំ​សេនាសនៈ​ ​ហើយ​កាន់​យក​បាត្រ​ ​និង​ចីវរ​ ​ទ្រង់ព្រះ​ស្ថិត​ ​(​ឈរ​)​ ​សំដែង​នូវ​ព្រះ​គាថា​ទាំងនេះ​ថា​
​ជន​មាន​សំឡេង​ខ្លាំង​ ​(​ទៅ​រកគ្នា​)​ ​ផង​ ​ជន​ធ្វើ​នូវ​សេចក្តី​បង្កហេតុ​ប្រហែលគ្នា​ផង​ ​សូម្បី​ជន​ណាមួយ​ ​ដឹងខ្លួន​ថា​ ​អាត្មាអញ​ ​ជា​បុគ្គល​ពាល​ ​ក៏​គ្មានឡើយ​ ​កាលបើ​សង្ឃ​កំពុងតែ​បែកគ្នា​ ​ក៏​មិនបាន​ដឹង​ហេតុ​ដទៃ​ ​ឲ្យ​ក្រៃលែង​ដែរ​(​១​)​ ​ពួក​ជន​ដែល​ភ្លេចស្មារតី​ ​ហើយ​ធ្វើ​ឫកពា​ខ្លួន​ ​ដូចជា​អ្នកប្រាជ្ញ​ ​

​(​១​)​ ​មិនដឹង​ថា​សង្ឃ​បែកគ្នា​ ​ព្រោះតែ​អាត្មាអញ​
ថយ | ទំព័រទី ១៣២ | បន្ទាប់