បើ​បុគ្គល​ ​មិនបាន​នូវ​សំឡាញ់​ ​ដែល​មាន​ប្រាជ្ញា​ ​ជា​គ្រឿង​រក្សាខ្លួន​ ​ជា​អ្នកប្រាជ្ញ​ ​មានធម៌​ជា​គ្រឿង​នៅ​សប្បាយ​ ​ត្រាច់​ទៅជាមួយ​គ្នា​ទេ​ ​បុគ្គល​នោះ​ ​គួរ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ប្រៀប​ដូចជា​ព្រះរាជា​ ​លះបង់​ដែន​ ​ដែល​ខ្លួន​ឈ្នះហើយ​ ​(​ត្រាច់​ទៅ​ម្នាក់ឯង​)​ ​ពុំ​នោះ​សោត​ ​ប្រៀប​ដូច​ដំរី​ ​ដ៏​ប្រសើរ​ ​(​ត្រាច់​ទៅ​ម្នាក់ឯង​)​ ​ក្នុង​ព្រៃ​ ​ការ​ត្រាច់​ទៅ​ ​នៃ​បុគ្គល​ម្នាក់ឯង​ ​ហៅ​ពេញជា​ប្រសើរ​ ​ព្រោះ​បុគ្គល​ពាល​ ​គ្មាន​សា​ហាយ​តា​គុណ​(​១​)​ ​ទេ​ ​មួយទៀត​ ​បុគ្គល​ ​គួរ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​តែថា​ ​មិន​គួរ​ធ្វើអំពើ​លាមក​ឡើយ​ ​ដូច​ដំរី​ដ៏​ប្រសើរ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​(​ត្រាច់​ទៅ​តែម្នាក់ឯង​)​ ​ក្នុង​ព្រៃ​។​

​(​១​)​ ​អដ្ឋកថា​ធម្មបទ​ថា​ ​ចុល្ល​សីល​ ​មជ្ឈិម​សីល​ ​មហា​សីល​ ​កថាវត្ថុ១០​ ​ធុតង្គ​គុណ​ ​១៣​ ​វិបស្សនាញាណ​ ​មគ្គ៤​ ​ផល៤​ ​វិជ្ជា៣​ ​អភិញ្ញា៦​ ​និង​អមតមហានិព្វាន​ ​ឈ្មោះថា​ ​សហាយ​តា​គុណ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់