[​១១២​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​ស្ថិត​ ​(​ឈរ​)​ ​ពោល​គាថា​ ​ទាំងនេះ​រួចហើយ​ ​ក៏​ទ្រង់​ស្តេច​ទៅ​ ​ឯ​ពាល​ក​លោណ​ការ​គ្រាម​។​ ​សម័យ​នោះ​ឯង​ ​ក៏​ជួន​ជា​ព្រះ​ភ​គុមា​ន​អាយុ​ ​គង់​ក្នុង​ពាល​ក​លោណ​ការ​គ្រាម​នោះ​ដែរ​។​ ​ឯ​ព្រះ​ភ​គុមា​ន​អាយុ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​រៀប​ក្រាល​អាសនៈ​ ​រួច​តម្កល់​ទឹក​ ​សម្រាប់​លាង​ព្រះបាទ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែ​លព្រះភ​គុមា​ន​អាយុ​ ​ក្រាល​ថ្វាយ​ ​លុះ​គង់​ហើយ​ ​ទើប​ទ្រង់​លាង​ព្រះ​បាទា​។​ ​ចំ​ណែ​ក​ព្រះ​ភ​គុមា​ន​អាយុ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ភ​គុមា​ន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ត្រាស់​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ល្មម​អត់ធន់​បានទេ​ឬ​ ​ល្មម​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​បានទេ​ឬ​ ​អ្នក​មិន​លំបាក​ ​ដោយ​បិណ្ឌបាត​ទេ​ឬ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​ល្មម​អត់ធន់​បាន​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​ល្មម​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ស្រួល​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មួយទៀត​ ​ខ្ញុំ​ព្រះអង្គ​មិន​លំបាក​ ​ដោយ​បិណ្ឌបាត​ទេ​។​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់