លំដាប់នោះ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​នន្ទិ​យៈ​ ​មាន​អាយុ​ ​និង​ព្រះ​កិ​ម្ពិ​លៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​ម្ពិ​លៈ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​នែ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​លោក​ទាំងឡាយ​ ​និមន្ត​ទៅ​ទទួល​ ​នែ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​លោក​ទាំងឡាយ​ ​និមន្ត​ទៅ​ទទួល​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ជា​គ្រូ​របស់​យើង​ ​ព្រះអង្គ​ ​ទ្រង់​ស្តេច​មកដល់​ហើយ​។​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​ម្ពិ​លៈ​មាន​អាយុ​ ​ក៏​ក្រោក​ទៅ​ទទួល​ព្រះមានព្រះភាគ​ ​មួយ​អង្គទ​ទួល​បាត្រ​ ​និង​ចីវរ​ ​នៃ​ព្រះមានព្រះភាគ​ ​មួយ​អង្គ​រៀប​ក្រាល​ទី​អាសនៈ​ ​មួយ​អង្គ​ទៀត​ ​តម្កល់​ទឹក​សម្រាប់​លាង​ព្រះ​បាទា​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​ព្រះ​ថេរៈ​នោះ​ក្រាល​ថ្វាយ​ ​លុះ​គង់​ហើយ​ ​ទ្រង់​លាង​ព្រះ​បាទា​។​ ​ចំណែក​លោក​មាន​អាយុ​ទាំងនោះ​ ​ក៏​នាំគ្នា​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ១៣៨ | បន្ទាប់