ប៉ុន្តែឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់តថាគត មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យពន្លឺ និងការឃើញរូបទាំងឡាយ របស់អាត្មាអញ បាត់បង់ទៅ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា វិចិកិច្ឆា (សេចក្តីសង្ស័យ) កើតឡើងដល់អាត្មាអញ ឯសមាធិរបស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានវិចិកិច្ឆាជាហេតុ (ជាទោស) កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា នឹងកើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១២១] ម្នាលអនុរុទ្ធទាំងឡាយ តថាគត មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបទ ក៏ស្គាល់ច្បាស់នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង។ ឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់តថាគត មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យពន្លឺ និងការឃើញរូបទាំងឡាយ របស់អាត្មាអញ បាត់បង់ទៅ។