បានចម្រើនសមាធិ ប្រកបដោយវិត្តកៈ ប្រកបដោយវិចារៈរួចហើយ។ បានចម្រើនសមាធិ មិនមានវិត្តកៈ មានតែវិចារៈរួចហើយ។ បានចម្រើនសមាធិ មិនមានវិត្តកៈ ទាំងមិនមានវិចារៈរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយបីតិរួចហើយ។ បានចម្រើនសមាធិមិនមានបីតិរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយសេចក្តីសប្បាយរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយឧបេក្ខារួចហើយ។ សេចក្តីដឹង និងសេចក្តីឃើញ ក៏កើតឡើងដល់តថាគតថា វិមុត្តិរបស់អាត្មាអញ ជាធម្មជាតិមិនកក្រើក ជាតិរបស់អាត្មាអញនេះ មានក្នុងទីបំផុត ឥឡូវនេះ សេចក្តីកើតទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអនុរុទ្ធមានអាយុ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ឧបក្កិលេសសូត្រទី៨។