គិត​គំនិតអាក្រក់​ផង​ ​មិន​និយាយ​សំដី​អាក្រក់​ផង​ ​មិន​ធ្វើអំពើ​អាក្រក់​ផង​ទេ​។​ ​តើ​ពួក​បណ្ឌិត​ណា​ ​នឹង​ស្គាល់​គេ​ថា​ ​អ្នក​ដ៏​ចម្រើន​នេះ​ ​ជា​មនុស្ស​ពាល​ ​ជា​អសប្បុរស​ ​ដូច្នេះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​តែង​ជា​អ្នក​គិត​គំនិតអាក្រក់​ផង​ ​និយាយ​សំដី​អាក្រក់​ផង​ ​ធ្វើអំពើ​អាក្រក់​ផង​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​ ​បណ្ឌិត​ទាំងឡាយ​ ​ស្គាល់​គេ​ថា​ ​អ្នក​ដ៏​ចម្រើន​នេះ​ ​ជា​មនុស្ស​ពាល​ ​ជា​អសប្បុរស​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​នោះ​ឯង​ ​តែង​ទទួល​ទុក្ខ​ ​ទោស​មនស្ស​ ​៣យ៉ាង​ ​ក្នុង​បច្ចុប្បន្ន​នេះ​។​
 [​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ពាល​ ​អង្គុយ​ក្នុង​សាលា​ក្តី​ ​អង្គុយ​ក្នុង​ច្រក​ក្តី​ ​អង្គុយ​ក្នុង​ផ្លូវបែក​ជា៤ក្តី​ ​ចំណែក​អ្នកផង​ ​ដែល​អង្គុយ​ក្នុង​បរិស័ទ​នោះ​ ​តែង​ប្រឹក្សា​ពាក្យ​ ​(​ថ្លែង​អំពី​ទោស​)​ ​ដែល​កើតអំពី​អំពើនោះ​ ​សមគួរ​ដល់​អំពើនោះ​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​បុគ្គល​ពាល​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​
​(​១​)​ ​ប្រឹក្សា​អំពី​ទោស​របស់​បញ្ច​វេរា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ ​និង​បរលោក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់