[១៣] ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នា មិនល្អទេ ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នានោះ ហើយបាន មិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអានន្ទ បើភិក្ខុណា ចេញចាកពួក ហើយទៅនៅតែម្នាក់ឯង ភិក្ខុនោះ នឹងបាន មិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ជាប្រាកដ ពាក្យដូច្នេះនេះ ទើបសមហេតុ។ ម្នាលអានន្ទ ភិក្ខុនោះ ត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរនឹងពួក