គង់​ក្នុង​នគរ​តូច​ ​ជា​និគម​របស់​ពួក​សក្យៈ​ ​ក្នុង​សក្កជនបទ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​បាន​រៀន​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​អានន្ទ​ ​ឥឡូវនេះ​ ​តថាគត​នៅ​ច្រើន​ដោយ​ការ​នៅ​ស្ងប់ស្ងាត់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នុ៎ះ​ ​ឈ្មោះថា​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ដោយ​ប្រពៃ​ ​បាន​រៀន​ដោយ​ប្រពៃ​ ​បាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ ​បាន​ចងចាំ​ ​ដោយ​ប្រពៃ​ហើយ​ឬ​។​
 [​២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​អើ​អានន្ទ​ ​ពាក្យ​នុ៎ះ​ ​ឈ្មោះថា​ ​អ្នក​បាន​ស្តាប់​ដោយ​ប្រពៃ​ ​រៀន​ដោយ​ប្រពៃ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ ​ចងចាំ​ដោយ​ប្រពៃ​ហើយ​។​ ​ម្នាល​អានន្ទ​ ​កាលពីដើម​ក្តី​ ​ឥឡូវនេះ​ក្តី​ ​តថាគត​ធ្លាប់​នៅ​ច្រើន​ ​ដោយ​ការ​នៅ​ស្ងប់ស្ងាត់​។​ ​ម្នាល​អានន្ទ​ ​ប្រាសាទ​របស់​មិគា​រមាតា​នេះ​ ​សូន្យ​ចាក​ដំរី​ ​គោ​ ​សេះ​ ​លា​ ​សូន្យ​ចាក​មាស​ ​និង​ប្រាក់​ ​សូន្យ​ចាក​ការ​ជួបជុំ​ស្រី​ ​និង​ប្រុស​អស់ហើយ​។​ ​តែ​ទីនេះ​ ​មិនមែន​ឈ្មោះថា​សូន្យ​ទេ​ ​គឺ​នៅ​មាន​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​ភិក្ខុសង្ឃ​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​ម្នាល​អានន្ទ​ ​មាន​ឧបមេយ្យ​ដូចជា​ ​ភិក្ខុ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​គាម​សញ្ញា​ ​(​សេចក្តី​សំគាល់​ថា​ស្រុក​)​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​មនុស្ស​សញ្ញា​ ​(​សេចក្តី​សំគាល់​ថា​មនុស្ស​)​ ​ទេ​ ​តែ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អរញ្ញ​សញ្ញា​ ​(​សេចក្តី​សំគាល់​ថា​ព្រៃ​)​ ​ក៏​ដូច្នោះ​ដែរ​។​ ​
ថយ | ទំព័រទី ២ | បន្ទាប់