[១៧៥] ម្នាលភិក្ខុទាំងឡាយ ទើប ព្រះយមរាជ សាកសួរដេញដោល សួរឈ្លេចឈ្លី នូវ ទេវទូត ទី១ នឹងបុរសនោះថា នែបុរស អ្នកឯងមិនបានឃើញទេវទូតទី១ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា ម្នាលបុរស អ្នកឯងមិនបានឃើញកូនខ្ចី កំពុងដេកផ្ងារ ដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន ក្នុងមនុស្សលោក ទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជាតិជាធម្មតា មិនកន្លងនូវជាតិទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច