ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ(១) ឲ្យស្រោចប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ដូច្នេះដែរឬទេ។ បុរសនោះក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជសួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើងរហូតដល់ចាស់ តើមានគំនិតថា បានឮថា អ្នកណាធ្វើនូវបាបកម្មទាំងឡាយ អ្នកនោះ គេនឹងធ្វើកម្មករណ៍ផ្សេងៗយ៉ាងនេះវិញ ក្នុងបច្ចុប្បន្ននេះឯង នឹងបាច់និយាយថ្វី ក្នុងបរលោក បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ក៏ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា
(១) មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ គម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១។