[១៥] ម្នាលអានន្ទ ចុះភិក្ខុតាំងចិត្ត ធ្វើចិត្តឲ្យរីករាយ ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យជ្រះថ្លា ខាងក្នុង គឺ បញ្ចក្ខន្ធរបស់ខ្លួន តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក... ចូលកាន់ទុតិយជ្ឈាន... ចូលកាន់តតិយជ្ឈាន... ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលអានន្ទ ភិក្ខុតាំងចិត្ត ធ្វើចិត្តឲ្យជ្រះថ្លា ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យរីករាយ ខាងក្នុង យ៉ាងនេះឯង។ ភិក្ខុនោះ ឈ្មោះថា ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង។ តែកាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិខាងក្នុងទេ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងច្បាស់យ៉ាងនេះថា កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិ ខាងក្នុងទេ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ បើភិក្ខុនោះ