ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ចាប់​បុរស​នោះ​ ​យកជើង​ឡើងលើ​ ​យក​ក្បាល​ចុះក្រោម​ ​ហើយ​ទម្លាក់​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ក្តៅ​សព្វ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​។​ ​បុរស​នោះ​ ​ក៏​ឆេះ​នឹង​កំសួល​ពពុះ​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​។​ ​កាល​បុរស​នោះ​ ​ឆេះ​នឹង​កំសួល​ពពុះ​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​ ​ចួនកាល​អណ្តែត​ឡើងលើ​ម្តង​ ​ចួនកាល​លិច​ចុះក្រោម​ម្តង​ ​ចួនកាល​អណ្តែត​ទៅ​ទទឹង​ម្តង​។​ ​បុរស​នោះ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​ ​បើ​បាបកម្ម​នោះ​ ​មិនទាន់​អស់​ត្រឹមណា​ ​ក៏​មិនទាន់​ស្លាប់​ត្រឹមនោះ​។​
 [​១៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ក៏​បោះ​បុរស​នោះ​ ​ទៅ​ក្នុង​មហានរក​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហានរក​ ​នោះ​សោត​ ​
​មាន​ជ្រុង​បួន​ ​មាន​ទ្វារ​បួន​ ​បែងចែក​ដោយ​ចំ​ណែ​កៗ​ ​មាន​របង​ដែក​ព័ទ្ធព័ន្ធ​ជុំវិញ​ ​គ្រប​ដោយ​គម្រប​ដែក​។​ ​

​(​១​)​ ​ប្រែថា​ ​នរក​ធំ​ឈ្មោះ​ ​អ​វចី​ ​ៗ​សព្ទ​នេះ​ ​ប្រែថា​ ​ទី​គ្មាន​ចន្លោះ​ ​គឺ​នរក​នោះ​ ​គ្មាន​ចន្លោះ​អណ្តាត​ភ្លើង​ ​គ្មាន​ចន្លោះ​សត្វ​ ​គ្មាន​ចន្លោះ​សេចក្តី​ទុក្ខ​ ​គឺ​ពាសពេញ​ដោយ​ភ្លើង​ ​ពេញដោយ​សត្វ​នរក​ ​ៗ​រងទុក្ខ​ឥតមាន​ល្ហែ​។​ ​ទំហំ​អវ​ចីម​ហាន​រក​នោះ​ ​ខាង​បណ្តោយ​ ​និង​ទទឹង​ ​៩០០យោជន៍​ ​ដូចគ្នា​ ​កំពស់​ជញ្ជាំង​មួយ​ៗ​ ​៩យោជន៍​ ​ឯ​ផ្ទៃផែនដី​ ​ខាងក្រោម​ ​ក្រាល​ដោយ​លោហៈ​ ​ដំបូល​ក៏​ប្រក់​ដោយ​លោហៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់