ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះក៏និរយបាលបិទទៅវិញ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
[១៨៥] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងកើតនៃមហានរកនោះ។ បុរសនោះក៏ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះស្ទុះ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដ ដូច្នោះឯង។ បុរសនោះ ក៏ស្ទុះចេញទៅតាមទ្វារនោះ។ ម្នាលភិក្ខុទាំងឡាយ មាន គូថនរក(១) ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងមហានរកនោះឯង។ បុរសនោះ ធ្លាក់ទៅក្នុងគូថនរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងគូថនរកនោះសោត មានសត្វទាំងឡាយ មាត់ស្រួចដូចម្ជុល កកេរស្បែកក្រៅ លុះកកេរស្បែកក្រៅហើយ កកេរស្បែកក្នុង លុះកកេរស្បែកក្នុងហើយ

(១) ប្រែថា នរកពេញហៀរដោយលាមក