[១៩០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកសន្ទូច ស្ទូចបុរសនោះវាត់ឡើង ដាក់មកលើគោក ហើយសួរយ៉ាងនេះថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំឃ្លានបាយ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយញាត់នូវដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ដុំទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
[១៩១] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល សួរបុរសនោះយ៉ាងនេះទៀតថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះ ឆ្លើយយ៉ាង
[១៩១] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល សួរបុរសនោះយ៉ាងនេះទៀតថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះ ឆ្លើយយ៉ាង