ក៏ដឹងច្បាស់ យ៉ាងនេះថា កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិ ខាងក្នុង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង និងខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រ។ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងច្បាស់យ៉ាងនេះថា កាលអាត្មាអញធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។
[១៦] ម្នាលអានន្ទ កាលបើភិក្ខុនោះ នៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅ ដើម្បីចង្ក្រម។ ភិក្ខុនោះចង្ក្រម ដោយគិតដូច្នេះថា អកុសលធម៌ទាំងឡាយ ដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងចង្ក្រម យ៉ាងនេះ។