ម្នាលអានន្ទ មួយទៀត បើភិក្ខុពិចារណាទៅ ដឹងយ៉ាងនេះថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់នៃចិត្តរបស់អាត្មាអញ មិនកើតឡើង ក្នុងហេតុជាទីកើតនៃកិលេស ចំពោះកាមគុណណាមួយទេ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុក៏ដឹងយ៉ាងនេះថា សេចក្តីប្រាថ្នាណា ក្នុងកាមគុណ ទាំង៥នេះ សេចក្តីប្រាថ្នានោះ អាត្មាអញ បានលះបង់ហើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។
[១៨] ម្នាលអានន្ទ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ភិក្ខុត្រូវប្រព្រឹត្ត ដោយកិរិយាពិចារណាឃើញ នូវសេចក្តីកើត និងសេចក្តីរលត់ ដូច្នេះថា រូបដូច្នេះ ការកើតឡើងនៃរូប ដូច្នេះ ការវិនាសទៅនៃរូប ដូច្នេះ វេទនាដូច្នេះ... សញ្ញាដូច្នេះ... សង្ខារទាំងឡាយដូច្នេះ... វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅ នៃវិញ្ញាណ ដូច្នេះ។ កាលបើភិក្ខុនោះ ពិចារណាឃើញច្បាស់ នូវការកើត និងការរលត់ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ភិក្ខុនោះ រមែងលះបង់អស្មិមានះ ក្នុងឧបាទានក្ខន្ធ ទាំង៥ ចេញបាន។