ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុដឹងយ៉ាងនេះថា អាត្មាអញ បានលះបង់អស្មិមានះ ក្នុងឧបាទានក្ខន្ធ ទាំង៥ បានហើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ធម៌ទាំងឡាយនេះឯង ជាប់មកតាមកុសល ដោយចំណែកមួយ ដ៏បរិសុទ្ធ ប្រសើរក្នុងលោក ដែលមារមានចិត្តបាប មិនអាចគ្របសង្កត់បាន។ ម្នាលអានន្ទ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច សាវ័កពិចារណាឃើញ នូវអំណាចនៃប្រយោជន៍ដូចម្តេច បានជាមិនហៅរក តែគួរដើរតាមសាស្តា។ ព្រះអានន្ទ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងសេចក្តី នៃភាសិតនុ៎ះ ដោយប្រពៃ ដល់យើងខ្ញុំ ពួកភិក្ខុស្តាប់ភាសិត របស់ព្រះអង្គហើយ នឹងចងចាំទុក។
[១៩] ម្នាលអានន្ទ សាវ័កមិនគួរដើរតាមតែព្រះសាស្តាទេ គឺថា គួរតែស្តាប់នូវសុត្តៈ គេយ្យៈ វេយ្យាករណៈ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលអានន្ទ ព្រោះថា ធម៌ទាំងឡាយ អ្នកទាំងឡាយ ក៏បានស្តាប់ បានទ្រទ្រង់ ចាំរត់មាត់ ស្ទាត់ក្នុងចិត្ត ចាក់ធ្លុះដោយទិដ្ឋិ ជាយូរយារហើយ។ ម្នាលអានន្ទ មួយទៀត កថាណា ផូរផង់ក្រៃលែង