[២៩] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ឋិតនៅក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វឋិតនៅក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។
[៣០] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ឋិតនៅក្នុងពួកទេវតាជាន់តុសិត ដរាបដល់អស់អាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វឋិតនៅក្នុងពួកទេវតាជាន់តុសិត ដរាបដល់អស់ព្រះជន្មាយុ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។