អចិរ​វត​សមណុទ្ទេស​ ​តប​ថា​ ​ថ្វាយព្រះពរ​ព្រះរាជ​កុមារ​ ​ការណ៍​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ថ្វាយព្រះពរ​ព្រះរាជ​កុមារ​ ​ការណ៍​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​ប្រហែសធ្វេស​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​ ​គប្បី​បាន​នូវ​ចិត្តជា​ឯកគ្គតា​មែន​។​ ​ជយ​សេន​រាជកុមារ​ ​តប​ថា​ ​ខ្ញុំ​សូម​អង្វរ​ ​សូម​អគ្គិ​វេស្ស​នៈ​ដ៏​ចម្រើន​ ​សំដែងធម៌​ ​តាម​ទំនង​ ​ដែល​លោក​បាន​ស្តាប់​ ​បាន​រៀន​មក​ ​ប្រាប់​ខ្ញុំ​ផង​។​
 [​៥៨​]​ ​អចិរ​វត​សមណុទ្ទេស​ពោល​ថា​ ​ថ្វាយព្រះពរ​ព្រះរាជ​កុមារ​ ​អាត្មាភាព​ ​មិន​អាច​នឹង​សំដែងធម៌​ ​តាម​ទំនង​ ​ដែល​បាន​ស្តាប់​ ​បាន​រៀន​មក​ ​ថ្វាយ​ទ្រង់​បានទេ​ ​ទោះបី​អាត្មាភាព​ ​សំដែងធម៌​ ​តាម​ទំនង​ ​ដែល​បាន​ស្តាប់​ ​បាន​រៀន​មក​ ​ថ្វាយ​ទ្រង់​ ​ក៏​ទ្រង់​យល់​នូវ​សេចក្តី​នៃ​ភាសិត​ ​របស់​អាត្មាភាព​ពុំ​បាន​ ​អាត្មាភាព​ ​មុខ​ជា​នឹង​មាន​សេចក្តី​លំបាក​នោះ​ ​អាត្មាភាព​ ​មុខ​ជា​នឹង​មាន​សេចក្តី​នឿយហត់​នោះ​ ​(​ឥតអំពើ​)​។​ ​សូម​អគ្គិ​វេស្ស​នៈ​ដ៏​ចម្រើន​ ​សំដែងធម៌​តាម​ទំនង​ ​ដែល​លោក​បាន​ស្តាប់​ ​បាន​រៀន​មក​ ​ប្រាប់​ខ្ញុំ​ ​ហើយ​ធ្វើ​ដូចម្តេច​ ​ឲ្យខាងតែ​ខ្ញុំ​បាន​យល់​សេចក្តី​នៃ​ភាសិត​ ​របស់​អគ្គិ​វេស្ស​នៈ​ដ៏​ចម្រើន​ផង​។​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់