ហើយកៀកបុរសជាសំឡាញ់នោះ ដោយដើមដៃ នាំឡើងទៅលើភ្នំ លួងលោមមួយស្របក់ ក៏សួរយ៉ាងនេះថា នែសំឡាញ់ ដែលសំឡាញ់ឯងឈរលើភ្នំ បានឃើញអ្វីដែរ។ បុរសដែលឈរទៀបជើងភ្នំនោះ និយាយតប យ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំឈរលើភ្នំ ឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ។ បុរសដែលឈរលើភ្នំនោះ ពោលយ៉ាងនេះថា ម្នាលសំឡាញ់ ឥឡូវនេះ យើងដឹងច្បាស់ នូវសំដីរបស់សំឡាញ់ឯងហើយ (ដែលពោល) យ៉ាងនេះថា ម្នាលសំឡាញ់ ដែលសំឡាញ់ឯងឈរលើភ្នំ ហើយឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ នុ៎ះមិនមែនសមហេតុ មិនមែនជាឱកាសទេ។ មួយទៀត ឥឡូវនេះ យើងដឹងច្បាស់ នូវសំដីរបស់សំឡាញ់ឯងហើយ (ដែលពោល) យ៉ាងនេះថា ម្នាលសំឡាញ់ ដែលខ្ញុំឈរលើភ្នំ ឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ។