មុខជាជ្រះថ្លា លុះជ្រះថ្លាហើយ មុខជាធ្វើ នូវអាការនៃសេចក្តីជ្រះថ្លា ចំពោះអ្នកមិនខាន។ បពិត្រព្រះអង្គដ៏ចម្រើន ឧបមាទាំងពីរ ជាទីអស្ចារ្យនេះ ខ្ញុំព្រះអង្គមិនធ្លាប់បានស្តាប់ពីមុនមកសោះ នឹងបំភ្លឺដល់ជយសេនរាជកុមារ ឲ្យដូចជាព្រះមានព្រះភាគ ដូចម្តេចបាន។
[៦៣] ម្នាលអគ្គិវេស្សនៈ ដូចក្សត្រិយ៍ជាព្រះរាជា បានមុទ្ធាភិសេកហើយ ត្រាស់នឹងហ្មដំរីថា ម្នាលហ្មដំរីមានចិត្តស្មោះស្មើ ចូរអ្នកមកអាយ ចូរអ្នកឡើងជិះដំរីព្រះរាជទ្រព្យ ចូលទៅឯព្រៃដំរី លុះឃើញដំរីព្រៃច្បាស់លាស់ហើយ ចូរទាម ក ដំរីព្រះរាជទ្រព្យឲ្យមាំ។ ម្នាលអគ្គិវេស្សនៈ ហ្មដំរី ក៏ទទួលព្រះរាជឱង្ការ នៃក្សត្រិយ៍ ជាព្រះរាជាបានមុទ្ធាភិសេកហើយថា ព្រះករុណាថ្លៃវិសេស ហើយក៏ឡើងជិះដំរីព្រះរាជទ្រព្យ ចូលទៅឯព្រៃដំរី ឃើញដំរីច្បាស់លាស់ហើយ ក៏ទាម កដំរីព្រះរាជទ្រព្យយ៉ាងមាំ។ ឯដំរីព្រះរាជទ្រព្យ ក៏កៀងដំរីព្រៃនោះ ទៅរកទីវាល។ ម្នាលអគ្គិវេស្សនៈ ដោយហេតុប៉ុណ្ណេះឯង