ចងក្រៀកកដំរីព្រៃ ដើម្បីនឹងញាំញី នូវទម្លាប់របស់ពួកដំរីព្រៃផង ដើម្បីញាំញីនូវតម្រិះ ក្នុងការស្ទុះទៅ របស់ពួកដំរីព្រៃផង ដើម្បីញាំញី នូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ដើម្បីញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ដើម្បីឲ្យកាន់យកសណ្តាប់ធ្នាប់ ដែលជាទីត្រេកអរ របស់មនុស្សផង។ ទ្រម័កដំរី រមែងចរចា ដោយវាចា ដែលឥតទោស នាំឲ្យសុខដល់ត្រចៀក ជាទីស្រឡាញ់ គួរទុកក្នុងហឫទ័យ ជាវាចាអ្នកបុរី ជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីគាប់ចិត្ត នៃជនច្រើនគ្នាតែប៉ុណ្ណោះ។ ម្នាលអគ្គិវេស្សនៈ កាលណាទ្រម័កដំរីចរចា តែវាចាដែលឥតទោស នាំឲ្យសុខដល់ត្រចៀក ជាទីស្រឡាញ់ គួរទុកក្នុងហឫទ័យ ជាវាចាអ្នកបុរី ជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីគាប់ចិត្ត នៃជនច្រើនគ្នាដូច្នោះ ដំរីព្រៃក៏ស្តាប់ដោយស្រួល ផ្អៀងត្រចៀក តាំងចិត្តចាកអារម្មណ៍ដទៃ។ ទ្រម័កដំរីបំប៉នស្មៅ ដែលដំរីគួរស៊ីបាន និងទឹកឲ្យដំរីនោះតទៅ។ ម្នាលអគ្គិវេស្សនៈ បើដំរីព្រៃទទួលស្មៅ ដែលដំរីគួរស៊ីបាន និងទឹករបស់ទ្រម័កដំរីកាលណា។