[៦៦] ព្រះតថាគត ទ្រង់ប្រដៅភិក្ខុនោះ តទៅទៀតថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរពិចារណា នូវកាយក្នុងកាយ តែកុំត្រិះរិះ នូវតម្រិះ ដែលប្រកបដោយកាមឡើយ។ អ្នកចូរពិចារណា នូវវេទនា ក្នុងវេទនាទាំងឡាយ... អ្នកចូរពិចារណា នូវចិត្តក្នុងចិត្ត... អ្នកចូរពិចារណា នូវធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ តែកុំត្រិះរិះនូវតម្រិះ ដែលប្រកបដោយធម្មារម្មណ៍ឡើយ។ ភិក្ខុនោះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ហើយចូលកាន់ទុតិយជ្ឈាន ដែលមានសេចក្តីជ្រះថ្លា ប្រព្រឹត្តទៅខាងក្នុង ជាចិត្តខ្ពស់ឯក ឥតមានវិតក្កៈ ឥតមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ... ចូលកាន់តតិយជ្ឈាន... ចូលកាន់ចតុត្ថជ្ឈាន។
[៦៧] ភិក្ខុនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនញាប់ញ័រ យ៉ាងនេះហើយ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ (ញាណដែលរឭកឃើញ នូវខន្ធ ដែលធ្លាប់កើតក្នុងភពមុនៗ)។ ភិក្ខុនោះ រមែងរឭកឃើញនូវបុព្វេនិវាស មានច្រើនប្រការ គឺរឭកឃើញជាតិ១ ជាតិ២។បេ។ រឭកឃើញនូវបុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។