[៦៨] ភិក្ខុនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនញាប់ញ័រ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ញាណដែលឆ្លុះឃើញ នូវចុតិបដិសន្ធិ) របស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលកំពុងច្យុត កំពុងកើត ដ៏ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ មានរូបអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ។បេ។ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន។
[៦៩] ភិក្ខុនោះ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ (ញាណដែលឆ្លុះឃើញ នូវកិរិយាក្ស័យ នៃអាសវៈ)។ ភិក្ខុនោះ រមែងដឹងច្បាស់ដោយពិតថា នេះជាទុក្ខ ដឹងច្បាស់ដោយពិតថា នេះជាតណ្ហា ជាហេតុឲ្យកើតទុក្ខ