ដឹង​ច្បាស់​ដោយពិត​ថា​ ​នេះ​ជា​ព្រះនិព្វាន​ ​ទី​រំលត់ទុក្ខ​ ​ដឹង​ច្បាស់​ដោយពិត​ថា​ ​នេះ​ជា​បដិបទា​ ​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ទី​រលត់ទុក្ខ​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ដោយពិត​ថា​ ​នេះ​ជាពួក​អាសវៈ​ ​ដឹង​ច្បាស់​ដោយពិត​ថា​ ​នេះ​ជា​ធម៌​ ​នាំឲ្យកើត​អាសវៈ​ ​ដឹង​ច្បាស់​ដោយពិត​ថា​ ​នេះ​ជា​ព្រះនិព្វាន​ទី​រំលត់​អាសវៈ​ ​ដឹង​ច្បាស់​ដោយពិត​ថា​ ​នេះ​ជា​បដិបទា​ ​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ទី​រំលត់​អាសវៈ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​រួច​ស្រឡះ​ ​ចាក​កាមាសវៈ​ផង​ ​ចាក​ភវាសវៈ​ផង​ ​ចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ក៏​មាន​សេចក្តី​ដឹង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​ដូច្នេះ​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៨៥ | បន្ទាប់