ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ផង​ ​ឈ្មោះថា​ ​មិន​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​សំដែង​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ឬទេ​ ​មួយទៀត​ ​វាទានុវាទ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ ​មិន​មកកាន់​ទី​ ​ដែល​បណ្ឌិត​គួរ​តិះដៀល​ទេ​ឬ​។​
 [​៧៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​ភូមិ​ជៈ​ ​កាលដែល​ព្រះរាជ​កុមារ​ ​ទ្រង់​ចោទសួរ​យ៉ាង​នុ៎ះ​ ​ហើយ​អ្នក​ដោះស្រាយ​យ៉ាង​នុ៎ះ​ ​ឈ្មោះថា​ ​អ្នកពោល​ត្រូវ​តាម​ពាក្យ​ ​របស់​តថាគត​ផង​ ​ឈ្មោះថា​ ​មិន​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​សំដែង​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​មួយទៀត​ ​វាទានុវាទ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ ​មិនបាន​មកកាន់​ទី​ ​ដែល​បណ្ឌិត​គួរ​តិះដៀល​ទេ​។​ ​ម្នាល​ភូមិ​ជៈ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​ទិដ្ឋិ​ខុស​ ​មាន​សេចក្តី​ត្រិះរិះ​ខុស​ ​មាន​វាចា​ខុស​ ​មានការ​ងារ​ខុស​ ​មានការ​ចិញ្ចឹមជីវិត​ខុស​ ​មាន​ព្យាយាម​ខុស​ ​មានសតិ​ខុស​ ​មាន​សមាធិ​ខុស​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បើ​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ឡើយ​ ​មួយទៀត​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយទៀត​ ​បើ​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់