សុត្តន្ត​បិដក​ ​មជ្ឈិមនិកាយ​ ​ឧប​រិប​ណ្ណា​សកៈ​ ​
​អ​ដ្ឋ​ម​ភាគ​
​សុញ្ញ​ត​វគ្គ​
​ចូឡ​សុញ្ញ​ត​សូត្រ​ទី១​


 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​ប្រាសាទ​របស់​មិគា​រមាតា​ ​ក្នុង​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ទូល​សួរ​ ​នឹង​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​

ទំព័រទី ១ | បន្ទាប់