ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ដ៏​ចម្រើន​ ​ព្រោះ​គ្មានទំនង​ ​ដែល​នាំឲ្យ​ត្រាស់​ដឹង​នូវ​ផល​ឡើយ​។​
 [​៨១​]​ ​ម្នាល​ភូមិ​ជៈ​ ​ពុំ​នោះ​សោត​ ​ដូច​បុរស​ដែល​ត្រូវការ​ដោយ​ភ្លើង​ ​ស្វែងរក​ភ្លើង​ ​ត្រាច់​ទៅកាន់​ទី​ស្វែងរក​ភ្លើង​ ​ក៏​កាន់​យក​នូវ​ឈើ​ពំនួត​ខាងលើ​ ​ទៅ​ពួត​នឹង​ឈើ​ស្រស់​ ​ដែល​នៅ​មាន​ជ័រ​ ​បើទុកជា​ធ្វើ​នូវ​បំណង​ ​ហើយ​កាន់​យក​នូវ​ឈើ​ពំនួត​ខាងលើ​ ​ទៅ​ពួត​នឹង​ឈើ​ស្រស់​ ​ដែល​នៅ​មាន​ជ័រ​ ​ក៏​មិន​គួរ​ដើម្បី​បាន​នូវ​ភ្លើង​ឡើយ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​.​.​.​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​.​.​.​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​កាន់​យក​នូវ​ឈើ​ពំនួត​ខាងលើ​ ​ទៅ​ពួត​នឹង​ឈើ​ស្រស់​ ​ដែល​នៅ​មាន​ជ័រ​ ​ក៏​មិន​គួរ​ដើម្បី​បាន​នូវ​ភ្លើង​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​គ្មានទំនង​ ​ដែល​នាំឲ្យ​បាន​នូវ​ភ្លើង​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​ភូមិ​ជៈ​ ​មាន​ឧបមេយ្យ​ ​ដូចយ៉ាង​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​ទិដ្ឋិ​ខុស​។​បេ​។​ ​មាន​សមាធិ​ខុស​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បើទុកជា​ធ្វើ​នូវ​បំណង​ ​
ថយ | ទំព័រទី ១០១ | បន្ទាប់