ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​មាន​ទំនង​ ​ដែល​នាំឲ្យ​ត្រាស់​ដឹង​នូវ​ផល​បាន​។​
 [​៨៧​]​ ​ម្នាល​ភូមិ​ជៈ​ ​បើ​អ្នក​អាច​សំដែង​នូវ​ឧបមា​ ​ទាំង៤នេះ​ ​ដល់​ជយ​សេន​រាជកុមារ​បាន​ ​សេចក្តី​អស្ចារ្យ​របស់​អ្នក​ ​ក៏​នឹង​កើតមាន​ ​ឯ​ជយ​សេន​រាជកុមារ​ ​ក៏​មុខ​ជា​ជ្រះថ្លា​នឹង​អ្នក​ ​លុះ​ជ្រះថ្លា​ហើយ​ ​នឹង​ធ្វើ​នូវ​អាការ​ជ្រះថ្លា​ដល់​អ្នក​ទៀត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ខ្ញុំ​ព្រះអង្គ​ ​អាច​នឹង​សំដែង​ ​ដល់​ជយ​សេន​រាជកុមារ​ ​នូវ​សេចក្តី​ឧបមា​ ​ទាំង៤នេះ​ ​ដែល​ជាទី​អស្ចារ្យ​ ​ខ្ញុំ​ព្រះអង្គ​ ​មិនធ្លាប់​ស្តាប់​មក​ ​ក្នុង​កាលមុន​សោះ​ ​ដូចជា​ព្រះមានព្រះភាគ​អំពី​ណា​បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ត្រក​អរ​ ​រីករាយ​នឹង​ភាសិត​ ​នៃ​ព្រះមានព្រះភាគ​។​

​ចប់​ភូមិ​ជ​សូត្រ​ ​ទី៦​។​

ថយ | ទំព័រទី ១០៧ | បន្ទាប់