ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​ផែនដី​ ​មាន​សមុទ្រ​ជាទីបំផុត​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ដែរ​។​ ​ម្នាល​គហបតី​ ​សេចក្តី​នេះឯង​ ​ដែល​អ្នក​គប្បី​ដឹង​ ​ដោយ​បរិយាយ​នេះ​ថា​ ​ធម៌​ទាំងពីរ​នេះឯង​ ​មាន​អត្ថ​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​។​
 [​៩២​]​ ​ម្នាល​គហបតី​ ​កិរិយា​កើត​ក្នុង​ភព​នេះ​ ​មាន៤យ៉ាង​។​ ​៤យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅ​កាន់​បរិត្តា​ភ​ជ្ឈាន​(​១​)​ ​។​ ​បុគ្គល​នោះ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួ​ក​បរិត្តា​ភ​ទេវតា​(​២​)​ ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​អ​ប្បា​មា​ណាភ​ជ្ឈាន​(​៣​)​ ​។​ ​បុគ្គល​នោះ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​
​(​១​)​ ​ឈាន​ដែល​ជាហេតុ​ ​នាំឲ្យកើត​ក្នុង​បរិត្តា​ភព្រ​ហ្ម​លោក​ ​បាន​ដល់​ទុតិយជ្ឈាន​យ៉ាង​ទាប​។​ ​ឯ​ក្នុង​ប្រយោគ​នេះ​ ​បាន​សេចក្តី​ថា​ ​ចំ​រើ​នប​រិត្តា​ភ​ជ្ឈាន​ ​ប៉ុណ្ណោះ​ឯង​។​ ​(​២​)​ ​ទេវតា​មាន​ពន្លឺ​តិច​ ​ឬ​ទេវតា​ឋិតនៅ​ក្នុង​បរិត្តា​ភព្រ​ហ្ម​លោក​។​ ​(​៣​)​ ​ឈាន​ដែល​ជាហេតុ​ ​នាំឲ្យកើត​ក្នុង​អប្បមា​ណា​ភព្រ​ហ្ម​លោក​ ​បាន​ដល់​ទុតិយជ្ឈាន​យ៉ាង​កណ្តាល​
ថយ | ទំព័រទី ១១៤ | បន្ទាប់