បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ទ្រង់​ប្រកប​នូវ​កិរិយា​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ចុះ​ ​យើងខ្ញុំ​ទាំងឡាយ​ ​នឹង​ប្រាកដ​ដោយ​ការបង្កហេតុ​ ​ដោយ​ជម្លោះ​ ​ដោយ​សេចក្តី​ប្រកាន់​ខុសគ្នា​ ​ដោយ​ការទាស់ទែង​គ្នា​នុ៎ះ​ ​មិនលែងឡើយ​។​
 [​១១០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ឃាត់​ ​នូវ​ភិក្ខុ​ទាំងនោះ​ ​ជាគម្រប់៣ដង​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុំឡើយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ធ្វើ​នូវ​ការបង្កហេតុ​ ​កុំ​ធ្វើ​នូវ​ជម្លោះ​ ​កុំ​ធ្វើ​នូវ​សេចក្តី​ប្រកាន់​ខុសគ្នា​ ​កុំ​ធ្វើ​នូវ​ការទាស់ទែង​គ្នា​ឡើយ​។​ ​ភិក្ខុ​នោះ​ ​ក៏​ក្រាបបង្គំទូល​ឃាត់​ព្រះមានព្រះភាគ​ ​ជាគម្រប់៣ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ជា​ធម្មស្សាមី​ ​ទ្រង់​ឈប់​សិន​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ទ្រង់​ប្រកប​នូវ​កិរិយា​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ចុះ​ ​យើងខ្ញុំ​ទាំងឡាយ​ ​នឹង​ប្រាកដ​ដោយ​ការបង្កហេតុ​ ​ដោយ​ជម្លោះ​ ​ដោយ​សេចក្តី​ប្រកាន់​ខុសគ្នា​ ​ដោយ​ការទាស់ទែង​គ្នា​នុ៎ះ​ ​មិនលែង​ទេ​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់