មានសំដី​ជា​អារម្មណ៍​ ​ពោល​នូវ​ពាក្យជា​ប្រក្រតី​ ​ចង់​ហាមាត់​និយាយ​ប៉ុន្មាន​ ​ក៏​និយាយ​ប៉ុណ្ណោះ​ទៅ​ ​កាលបើ​ជម្លោះ​ណា​ ​នាំទៅ​ហើយ​ ​ក៏​មិនដឹង​ច្បាស់​ ​នូវ​ជម្លោះ​នោះ​ឡើយ​(​១​)​ ​ពួក​ជន​ណា​ ​ចង​ ​នូវ​សេចក្តី​ក្រោធ​នោះ​ទុក​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ជេរ​អាត្មាអញ​ ​ជន​ឯណោះ​ ​បាន​វាយ​អាត្មាអញ​ ​ជន​ឯណោះ​ ​បាន​ផ្ចាញ់​អាត្មាអញ​ ​ជន​ឯណោះ​ ​បាន​លួច​ទ្រព្យ​ ​របស់​អាត្មាអញ​ ​ពៀរ​របស់​ជន​ទាំងនោះ​ ​មិន​រម្ងាប់​ទេ​ ​លុះតែ​ពួក​ជន​ណា​ ​មិន​ចង​សេចក្តី​ក្រោធ​នោះ​ទុក​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ជេរ​អាត្មាអញ​ ​ជន​ឯណោះ​ ​បាន​វាយ​អាត្មាអញ​ ​ជន​ឯណោះ​ ​បាន​ផ្ចាញ់​អាត្មាអញ​ ​ជន​ឯណោះ​ ​បាន​លួច​ទ្រព្យ​ ​របស់​អាត្មាអញ​ ​ដូច្នេះ​ទេ​ ​ពៀរ​របស់​ជន​ទាំងនោះ​ ​ទើប​រម្ងាប់​ទៅ​បាន​ ​ធម្មតា​ ​ពៀរ​ក្នុង​លោក​នេះ​ ​មិនដែល​រម្ងាប់​ ​ដោយ​ការ​ចងពៀរ​ម្តង​ណា​ឡើយ​ ​ការ​រម្ងាប់​ពៀរ​ទៅ​បាន​ ​តែ​ដោយ​ការ​មិន​ចងពៀរ​ ​ធម៌​នុ៎ះ​ ​ជា​ប្រវេណី​

​(​១​)​ ​បាន​សេចក្តី​ថា​ ​ជនពាល​ទាំងនោះ​ ​កាលបើ​ខ្លួន​ជ្រុលជ្រប់​ ​លង់គំនិត​ក្នុង​ជម្លោះ​ណា​ ​ក៏​មិន​ស្គាល់​សេចក្តី​ឈ្លោះ​នោះ​ថា​ ​ប្រកបដោយ​ទោស​ឡើយ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់